ត្រឡប់ទៅព័ត៌មានទាំងអស់

សាកលវិទ្យាល័យអង្គរ ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមសាស្ត្រាចារ្យ SLIM KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារសាកលវិទ្យាល័យនិយាយភាសាបារាំង (AUF)

សាកលវិទ្យាល័យអង្គរ ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមសាស្ត្រាចារ្យ SLIM KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារសាកលវិទ្យាល័យនិយាយភាសាបារាំង (AUF)

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សាកលវិទ្យាល័យអង្គរ មានកិត្តិយសទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមសាស្ត្រាចារ្យ SLIM KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារសាកលវិទ្យាល័យនិយាយភាសាបារាំង (Agence Universitaire de la Francophonie – AUF) និងគណៈប្រតិភូអម។

ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងវិស័យអប់រំឧត្តមសិក្សា ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍកិច្ចសហការរវាងសាកលវិទ្យាល័យអង្គរ និងបណ្តាញសាកលវិទ្យាល័យនិយាយភាសាបារាំង។

សាកលវិទ្យាល័យអង្គរ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការដឹងគុណចំពោះដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ។

សាកលវិទ្យាល័យអង្គរ | Angkor University

រូបភាពសកម្មភាពបន្ថែម

12 សន្លឹក
Gallery Image 1 Gallery Image 2 Gallery Image 3 Gallery Image 4 Gallery Image 5 Gallery Image 6 Gallery Image 7 Gallery Image 8 Gallery Image 9 Gallery Image 10 Gallery Image 11 Gallery Image 12
ចែករំលែកអត្ថបទនេះ៖